នៅថ្ងៃទំនេរពីការសិក្សា វណ្ណារ៉ា ចិន្តា ផៃនិងលក្ខិណា បានបបួលគ្នាទៅបោះតង់នៅលើកោះដាច់ស្រយាលមួយនាដងទន្លេ។ នៅលើកោះនោះមិនមានមនុស្សរស់នៅទេមានតែព្រៃឈើហើយមានភូមិបុរាណមួយដែលគេបោះបង់ចោលជាយូរមកហើយដោយសារជំងឺអាសន្នរោគ។ មកដល់ពេលបច្ចុប្បន្ននេះនៅលើកោះនោះបានក្លាយទៅជាព្រៃស្មសានទៅហើយ ពីព្រោះគ្មានមនុស្សហ៊ានទៅរស់នៅទីកន្លែងនោះឡើយ ដោយសារតែព្រលឹងវិញ្ញាណខ្មោចអ្នកភូមិដែលស្លាប់ដោយជំងឺអាសន្នរោគនោះមិនទាន់សាបសូន្យនៅឡើយ។
ឆ្លងមកដល់លើកោះ ពួកគេបានធ្វើដំណើរដោយថ្មើរជើងកាត់តាមព្រៃដ៏ក្រាស់ដែលមានតែប្រឡោះផ្លូវដ៏តូចមួយសម្រាប់ដើរចូលប៉ុណ្ណោះ ដោយវណ្ណារ៉ាជាអ្នកដឹកមុខ។
ផៃជាមនុស្សប្រុសចរិតស្រីដោយហត់នឿយនិងលំបាកខ្លាំងពេក គេក៏បានរអ៊ូរទាំដាក់វណ្ណារ៉ាថា៖
-ដូចជាខ្វះកន្លែងដើរលេង នៅមិននៅនាំឯងមកធ្វើដំណើរកាត់ព្រៃកាត់ភ្លុកបែបនេះទៅកើត។
ដោយទ្រាំមិនបានចិន្តានាងក៏បាននិយាយជំនួសវណ្ណារ៉ាទៅកាន់ផៃថា៖
-បើបានជាមកហើយកុំរអ៊ូ ពីព្រោះឯងស្ម័គ្រចិត្តមកដោយខ្លួនឯងនោះទេ គ្មានអ្នកណាគេបង្ខិតបង្ខំឯងឡើយ។
ដោយឃើញអ្នកទាំងពីរកំពុងទាស់សម្តីគ្នាបែបនេះ លក្ខិណានាងក៏និយាយទៅកាន់ពួកគេថា៖
-យើងមកនេះគឺដើម្បីមកកំសាន្តអោយសប្បាយចិត្ត ហើយក្រែងពួកយើងចង់បានបែបធម្មជាតិព្រៃឈើយ៉ាងនេះមែនទេ ដូច្នេះយើងនាំគ្នាធ្វើចិត្តអោយសប្បាយទៅ ។
រីឯវណ្ណារ៉ាមិនចេញស្តីអ្វីឡើយ មើលទៅគេដូចជាផ្តោតតែការធ្វើដំណើរទៅមុខនិងដោយស្មារតីប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាទាំងអស់គ្នា ព្រោះគេជាមនុស្សមានភាពទទួលខុសត្រូវខ្ពស់ណាស់។ កំពុងតែដើរៗក៏ស្រាប់តែផៃស្រែកយ៉ាងខ្លាំងដោយភាពភ័យខ្លាច ព្រោះតែបានឃើញសត្វពស់នៅលើដើមឈើ គេក៏រត់ទៅតោងដៃវណ្ណារ៉ាយ៉ាងស្អិត ដោយធ្វើឫកពាដូចជាមនុស្សស្រីអ៊ីចឹង។
វណ្ណារ៉ាក៏និយាយថា៖
-ពួកយើងខំដើរអោយហួសទៅវាមិនធ្វើអ្វីយើងនោះទេ ហើយយើងទាំងអស់គ្នាក៏ត្រូវតែប្រុងប្រយ័ត្នផងដែរ។
ចិន្តានាងមិនពេញចិត្តនឹងភាពកំសាករបស់ផៃបែបនេះទាល់តែសោះ នាងទើសចិត្តពេកក៏និយាយទៅកាន់ផៃដោយពាក្យសម្ដីធ្ងន់ៗថា៖
-ខ្លួនជាមនុស្សប្រុសទេតែរំអ៊ួយជាងស្រីទៅទៀត គ្រាន់តែឃើញពស់នៅលើដើមឈើសោះក៏ស្រែកឡើងលាន់ពេញព្រៃទៅហើយ។
ផៃក៏តបទៅវិញដោយការអន់ចិត្តថា៖
-ខ្ញុំឆ្ងល់ឯងណាស់ចិន្តា ឯងនេះឃើញតែទើសខ្ញុំរហូត ខ្ញុំថាឯងនេះមានចេតនាចង់បង្កររឿងជាមួយខ្ញុំតែម្តង។
ឃើញមិត្តទាំងពីរនិយាយដាក់គ្នាបែបនេះលក្ខិណាមិនសប្បាយចិត្តសោះ នាងដកដង្ហើមធំរួចក៏និយាយសម្រួលទៅកាន់ពួកគេថា៖
-បានហើយឈប់ប្រកាន់គ្នាទៅ មកដល់ទីដាច់ស្រយាលបែបនេះគួរតែចេះស្រលាញ់គ្នាទើបល្អ ម្យ៉ាងនៅក្នុងព្រៃគេតំណមខ្លាំងណាស់ គេហាមមិនអោយនិយាយស្តីអសុរោះនោះទេ។
ផៃនិងចិន្តាក៏ស្ងាត់មាត់រៀងខ្លួនតែក៏នៅតែលួចសម្លក់ធ្វើមុខធ្វើមាត់ដាក់គ្នា ម្នាក់ៗនៅតែមានចិត្តគុំកួនមិនព្រមអធ្យាស្រ័យអោយគ្នាឡើយ។
ធ្វើដំណើរចូលមកដល់ក្នុងព្រៃជ្រៅបន្តិច ក៏បានមកដល់កន្លែងដើមឈើដួលរលំមួយដើម មើលទៅទំនងពួកគេក៏បាននាំគ្នាឈប់សម្រាកអង្គុយលើដើមឈើនោះសិន។ វណ្ណារ៉ាក៏បានទាញយកកាំមេរ៉ាមកថតរូបដើមឈើរនោះ ថតរួចហើយក៏ឆែករូបថតមើល មើលរូបថតហើយធ្វើអោយគេភិតភ័យយ៉ាងខ្លាំង គឺដោយសារតែអ្វីដែលពួកគេកំពុងតែអង្គុយពីលើនោះមិនមែនជាដើមឈើនោះទេ ការពិតវាគឺជាពស់យក្សដ៏ធំកំពុងតែនៅសំងំស្ងៀម ។
វណ្ណារ៉ាខំធ្វើដូចជាធម្មតា ដើម្បីកុំអោយមិត្តទាំងបីរបស់គេភ័យខ្លាចនិងភ្ញាក់ផ្អើយ។ គេក៏ប្រញាប់បបួលគ្នីគ្នាត្រលប់ក្រោយវិញដោយដោយកុហកថា អាកាសធាតុមិនល្អ មិនអាចធ្វើដំណើរបន្តទៅមុខទៀតបាន។
កំពុងតែដើរៗបានយូរបន្តិចលក្ខិណាក៏លាន់មាត់៖
-ពួកយើងដូចជាមិនបានដើរមកតាមផ្លូវនេះទេ។
ចិន្តា៖
-ខ្ញុំក៏មានអារម្មណ៍ថាខុសប្លែកដែរ។
វណ្ណារ៉ា៖
-ពិតមែនហើយពួកយើងដើរមកច្រលំផ្លូវហើយ។
ផៃហាក់ដូចជាភ្ញាក់ខ្លួនរឿងអ្វីមួយហើយក៏ពោលថា៖
-ស្លាប់ហើយ តង់! ខ្ញុំភ្លេចយកតង់មកហើយ គឺភ្លេចនៅកន្លែងដើមឈើដួលនោះ។
ចិន្តាក៏ត្អូញត្អែទាំងទឹកមុខធុញទ្រាន់ថា៖
-ចប់ហើយអ៊ីចឹងនោះ ខ្ញុំខ្ជិលធ្វើដំណើរទៅកន្លែងនោះទៀតណាស់ គ្រាន់តែនឹកឃើញហត់មុនទៅហើយ។
វណ្ណារ៉ា៖
-ដាច់ខាតគឺមិនអាចត្រលប់ទៅកាន់ទីនោះម្តងទៀតនោះទេ មិនបាច់ស្តាយតង់ទេ យើងខំតែរកផ្លូវចេញទៅវិញទៅ។
លក្ខិណា៖
-ហេតុអ្វីទៅវណ្ណារ៉ា?
វណ្ណារ៉ា៖
-ដែលខ្ញុំបង្ខំអោយអ្នកទាំំងអស់គ្នាប្រញាប់ចេញពីទីនោះ មិនមែនដោយសារបញ្ហាអាកាសធាតុទេ គឺដោយសារតែអ្វីដែលយើងនាំគ្នាអង្គុយពីលើនោះមិនមែនជាដើមឈើដួលឡើយ វាគឺជាសត្វពស់ដ៏ធំមួយកំពុងសំងំស្ងៀមមើលទៅដូចជាដើមឈើអ៊ីចឹង បើមិនជឿខ្ញុំអោយអ្នកទាំងអស់គ្នាមើលរូបថត។
រួចហើយវណ្ណារ៉ាក៏បង្ហាញរូបថតដល់អ្នកទាំងអស់គ្នា ធ្វើអោយគ្រប់គ្នាភិតភ័យស្ទើរលួសព្រលឹង។
ផៃក៏បានទ្រហោយំនិងនិយាយរៀបរាប់ថា៖
-ខ្ញុំចង់ទៅផ្ទះ ទីនេះគួរអោយខ្លាចណាស់ ខ្ញុំមិនចង់ស្លាប់ទេ។
លក្ខិណា៖
-បែបនេះយើងមិនអាចបកក្រោយបានទេ មានតែបន្តដំណើរទៅមុខ ។
ពួកគេក៏បាននាំធ្វើដំណើរទៅមុខទៀត ចិន្តាក៏បាននិយាយតាមផ្លូវថា៖
-មានផ្លូវបែបនេះប្រាកដជាមានមនុស្សចេញចូលជាមិនខាន។
វណ្ណារ៉ា៖
-ពួកយើងកុំបាក់ទឹកចិត្តអោយសោះ វាត្រឹមតែជាព្រៃនៅលើកោះទន្លេ មិនមែននៅកណ្ដាលមហាសមុទ្រឯណា ខ្ញុំជឿជាក់ថានៅលើកោះនេះច្បាស់ជាមានភូមិមានមនុស្សរស់នៅ។
ចិន្តាធ្វើមុខស្អុយប៉ែសម្លឹងមើលទៅជុំវិញខ្លួនទាំងនិយាយថា៖
-ជិតយប់ហើយតើយើងបានកន្លែងឯណាគេងទៅ បើគ្មានតង់គ្មានកន្លែងសម្រាប់ជ្រកកោនបែបនេះនោះ?
វណ្ណារ៉ា៖
-យើងចេះតែដើរទៅមុខសិនទៅ ក្រែងទៅដល់ភូមិបានសុំគេស្នាក់អាស្រ័យ។
ពេលព្រលប់បែបនេះ នៅក្នុងព្រៃឮសូរសម្រែកសត្វលាន់រំពងមិនដឹងថាជាសត្វអ្វីខ្លះនោះទេ ស្តាប់ទៅគួរអោយស្រណោះ និងគួរអោយភ័យខ្លាច។
ពួកគេទាំងបួនក៏បានធ្វើដំណើរមកដល់ព្រៃកប់ខ្មោច នៅទីនោះមានផ្នូរខ្មោចជាច្រើនកប់តម្រៀបជួរគ្នាជាច្រើនជួរ។ គ្រាន់តែចូលទៅដល់ឃើញផ្នូរខ្មោចភ្លាមវណ្ណារ៉ាក៏លាន់មាត់ភ្លាមថា៖
-នៅលើកោះនេះពិតជាមានមនុស្សរស់នៅមែន ឃើញទេមានផ្នូរខ្មោចច្រើនណាស់។
ផៃឃើញផ្នូរខ្មោចច្រើនបែបនេះភ័យខ្លាចណាស់ ហើយគេបាននិយាយទៅកាន់វណ្ណារ៉ាវិញថា៖
-ឆ្គួតមែន ឯងវង្វេងវង្វាន់ហើយមែនទេ? បានជាមើលឃើញផ្នូរខ្មោចថាមានមនុស្សបែបនេះ។
ចិន្តាក៏ស្តីតបទៅផៃថា៖
-ឯងហ្នឹងហើយដែលឆ្គួតនោះ វណ្ណារ៉ាចង់បានន័យថាមានមនុស្សរស់នៅទីនេះទើបមានផ្នូរខ្មោច ម្តេចក៏ប៉ុណ្ណឹងស្តាប់មិនយល់ដែរ ពិតជាខួរអន់មែន។
នៅពេលនោះក៏ស្រាប់តែមានសម្លេងភ្លេងដង្ហែសពឮសូរល្វើយៗពីចម្ងាយ។ អ្នកទាំងបួនខំផ្ទៀងស្តាប់រួចហើយក៏សម្លឹងមើលមុខគ្នាដោយការសង្ស័យ។
លក្ខិណាក៏លាន់មាត់ថា៖
-តើជាសម្លេងភ្លេងអ្វីទៅ? ស្តាប់ហើយព្រឺសម្បុរគួរអោយខ្លាចដូចជានៅក្នុងកុនខ្មោចអ៊ីចឹង។
នៅមានត...
0 Comments